ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត សំណាងមិនមានអ្នករងរបួសនៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីវេលាម៉ោង៦និង៤៥ នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ: ឌុច លីដេ ភេទ ស្រី អាយ ៤១ ឆ្នាំ ។
– មុខរបរ: ប្រធានផ្នែកផ្សព្វផ្សាយ ។
– មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគិ្គសនី ។
– ប្រភេទសំណង់: ថ្មបេតុងប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ x ៣០ម៉ែត្រ ។
– ខូចខាតសម្ភារ:: ឆេះឃ្លាំងស្តុកទុកសម្ភារបម្រើការងារថតស្ពតផ្សព្វផ្សាយផ្សាយពាណិជ្ជកម្មទំហំ ១០ម៉ែត្រ x ៣០ម៉ែត្រ អស់ចំនួន ០១ ឃ្លាំង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ ។

ប្រេីប្រាស់ រថយន្ត របស់ ការិយាល័យ អគ្គិភ័យ : ចំនួន ១៦ គ្រឿង ប្រេីប្រាស់ទឹកអស់ ២៥ រថយន្ត ស្មើរនឹង ១០០ ម៉ែត្រគូប ។
ដែលរថយន្តជំនួយអន្តរាគមន៍មាន:
– រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២ រថយន្ត ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ០២ ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ០៨ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យទីក្រុងអូរឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត សើ្មនឹង ១២ម៉ែត្រគូប ។
– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ ០១ រថយន្ត សើ្មនឹង ០៦ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលា ម៉ោង ៨និង០០ នាទីយប់ ថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់