បើកម៉ូតូវ៉ាជែងបណ្តាលឲ្យប៉ះទង្គិចជាមួយ រថយន្តស្លាប់ ម្នាក់ភ្លាមៗនៅស្រុកបវេល

បាត់ដំបងៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ១៨ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង៦និង ២០ នាទី នៅ លើ កំណាត់ ផ្លូវ លេខ ៥៧ បេ ត្រង់ ចំណុច ក្រុម ទី ១១ ភូមិ ដំណាក់ ដង្កោ ឃុំ ក្ដុល តា ហែ ន ស្រុក ប វេ ល ខេត្តបាត់ដំបង មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ មួយ កើតឡើង រវាង រថយន្ត និង ម៉ូតូ បណ្តាល អោយ មនុស្ស ០១ នាក់ ស្លាប់ បាត់បង់ ជីវិត និង ០១ នាក់ ទៀត រង របួសធ្ងន់ ។

លោក វរសេនីយ៍ឯក សុខ សា រិ ន អធិការ នគរបាល ស្រុក ប វេ ល បាន ឲ្យ ដឹង ថា គ្រោះថ្នាក់ ចរាចរណ៍ នេះ បង្ក ឡើង ដោយ ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី ម C១២៥ ពណ៌ ខ្មៅ ពាក ស្លាក លេខ បាត់ដំបង 1AI-8767 បើកបរ ដោយ ឈ្មោះ អ៊ុ សីហា ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ តា គាត់ ឃុំ ក្តុល តា ហែ ន ស្រុក ប វេ ល ខេត្តបាត់ដំបង ( ស្លាប់ នៅ កន្លែង កើតហេតុ ) និង អ្នក រួម ដំណើរ ០១ នាក់ ទៀត ឈ្មោះ សម្បត្តិ វិបុល ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិ តា គក់ ឃុំ ក្ដុល តា ហែ ន ស្រុក ប វេ ល ខេត្តបាត់ដំបង ( របួសធ្ងន់ ) បញ្ជូន ទៅ ពេទ្យ បង្អែក ស្រុក ប វេ ល ។

លោក អធិការ ឲ្យ ដឹង ទៀត ថា ម៉ូតូ ខាងលើ បើកបរ ក្នុង ទិស ដៅ ពី លិចទៅ កើត លុះដល់ កន្លែង កើតហេតុ បាន ឡើង វ៉ា ជែង រថយន្ត ០១ គ្រឿង ដែល បើកបរ ស្រប ទិស គ្នា ហើយ បាន ជ្រុល ទៅ បុក នឹង រថយន្ត មួយ គ្រឿង ទៀត ដែល បើកបរ បញ្ច្រាសទិស គ្នា ( ពី កើត ទៅ លិច ) ចំ ពីមុខ នៃ ផ្នែក ខាងស្តាំ នៃ រថយន្ត ។ រថយន្ត នោះ ម៉ាក កូរ៉េ ២ តោន កន្លះ ពណ៌ ទឹក ប៊ិក ពាក់ ស្លាក លេខ ភ្នំពេញ 3G-6990 ( អ្នកបើកបរ រត់គេច ខ្លួន បាត់ ) ។

ក្រោយ ពី ធ្វើការ ត្រួតពិនិត្យ និង វាស់វែង រួចរាល់ នគរបាល ចរាចរណ៍ ស្រុក សហការ ជាមួយ កម្លាំង នគរបាល ជំនាញ ចរាចរណ៍ ខេត្ត ឃើញ ថា ម៉ូតូ បង្ក ខាងលើ បើកបរ មិន ប្រកាន់ ស្ដាំ ឡើង វ៉ា ជែង ខ្វះ ការ ប្រុង ប្រយ័ត្ន ។

ករណី នេះ សមត្ថកិច្ច បាន ប្រគល់ សាកសព ជន រង គ្រោះ ឲ្យ ក្រុម គ្រួសារ យក ទៅ ធ្វើបុណ្យ តាម ប្រពៃណី ។ ចំនែក ធ្យោ បាយ បង្ក ទាំង ពីរ កម្លាំង ជំនាញ យក ទៅ រក្សា ទុក នៅ ការិយាល័យ ចរាចរណ៍ ខេត្ត រង់ចាំ ចំណាត់ការ តាម ផ្លូវច្បាប់ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *