ភ្នំពេញៈ (ព័ត៌មានបឋម) ករណីគ្រោះថ្នាក់ចរាចណ៍មួយដែលរថយន្តហាយលែនឌ័របានបុកជាមួយរថយន្តLEXUS LX570 បណ្តាលឲ្យរងការខូចខាតបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុនៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងនិងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តហាយលែនឌ័រព្រមសងសំណងចំនួន៥០០ដុល្លារទៅខាងរថយន្តLEXUS LX570 ដើម្បីបញ្ចប់រឿងនៅកន្លែងកន្លែងកើតហេតុតែម្តង៕




មតិយោបល់