ព័ត៌មានជាតិ

ខ្ចីម៉ូតូទៅទិញបារីជក់មួយភ្លែតបាត់២ថ្ងៃត្រូវជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: នៅថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង ០០នាទីព្រឹក កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី៣ ធ្វើការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ រំលោភលើទំនុកចិត្ដ (យកម៉ូតូ០១គ្រឿង) នៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ។

ជនសង្ស័យចំនួន០១នាក់៖
១-ឈ្មោះ ញ៉ិល រ៉ាភូ ហៅភូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៦ ផ្លូវលេខ៣៤៨ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មុខរបរ៖ សន្ដិសុខ (ប្រើប្រាស់ថ្នាំញៀន)។

វត្ថុតាងចាប់យក៖ (គ្មាន)
ជនរងគ្រោះ ចំនួន០១នាក់៖
១-ឈ្មោះ តាំង គីមឆេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤៥B ផ្លូវ៣៤៨ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មុខរបរ៖ បុគ្គលិកក្រុមហ៊ុន ។

សម្ភារ:បាត់បង់៖
– ម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ផ្លាក់លេខ រតនគីរី 1E 4011 លេខតួ+លេខម៉ាសុីន M 9839824 ។

ដំណើតរឿងហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែល០៧និង០៥នាទី ជនសង្ស័យខាងលើបានខ្ចីម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេ៊រីឆ្នាំ២០១៧ ពាក់ស្លាកលេខ រតនគីរី 1E-4011 របស់ជនរង គ្រោះនៅចំនុចផ្ទះលេខ៤៥B ផ្លូវលេខ៤៥ ក្រុមទី៤៥ ភូមិ២ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង (កន្លែងកើត ហេតុ) ដើម្បីទៅទិញបារីជក់ បន្ទាប់មកជនសង្ស័យយកម៉ូតូរបស់ជនរងគ្រោះទៅឲ្យបក្ខពួកឈ្មោះង៉ែត លីហួរ ខ្ចីត ហើយយកគេចខ្លួនបាត់តែម្ដង។ លុះរហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទី ជនរង គ្រោះបានចាប់ឃាត់ខ្លួនជនសង្ស័យ នាំប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ដើម្បីសាកសួរតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ខាងលើ ឃាត់ខ្លួនបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេង កង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការ តាមនីតិវិធីច្បាប់៕

 

មតិយោបល់