ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

សៀមរាប: អនុវត្តន៍តាមការណែនាំ របស់លោក តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន នៅវេលាម៉ោង ៩និង៤០នាទីថ្ងៃអាទិត្យទី១៩ ខែធ្នូ ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកការងារប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តែក នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការបង្ក្រាបជាក់ស្ដែង ករណីរក្សាទុកជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅលើផ្លូវលំ ស្ថិតនៅភូមិល្អក់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាំខ្លួនជនសង្ស័យ ២នាក់៖
-ជនសង្ស័យទី១ឈ្មោះ បឿន ណាំ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិព្រៃថ្មី សង្កាត់ទឹកវិល ករណីរក្សាទុកជួយដូរប្រើប្រាស់ (មានសារធាតុញៀនក្នុងខ្លួន)
-ជនសង្ស័យទី២ឈ្មោះ ណូ សុម៉ាលី ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ករណីជួញដូរប្រើប្រាស់) មានសារធាតុញៀនក្នុងខ្លួន។

បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបាន ប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាង
ពីជនសង្ស័យបានដូចជា៖
-ម្សៅក្រាមពណ៌សចំនួន ១២កញ្ចប់
-ជញ្ជីងថ្លឹង១
-ទូរស័ព្ទចំនួន ៥គ្រឿង
-ថង់វិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ជនសង្ស័យ និងវត្ថុតាងត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តន៍តាមនីតិវិធីបន្ត ៕

មតិយោបល់