ព័ត៌មានជាតិ

Haaland អាចផ្ទេរមក Man UTD ដោយសារតែលោក Ralf Rangnick

បរទេស៖ យោងតាមការចេញផ្សាយរបស់ The Manchester Evering នៅសប្តាហ៍នេះបានអះអាងថាគ្រូបង្វឹកបណ្តោះអាសន្នរបស់បិសាចក្រហម Man UTD លោក Ralf Rangnick ពិតជាកំពុងចង់បានកីឡាករខ្សែប្រយុទ្ធ Erling Haaland មករួមក្លឹបសាជាថ្មីវិញ។

រំលឹកដែរថាគ្រូបង្វឹកជនជាតិអាល្លឺម់ង់រូបនេះធ្លាប់មានវត្តមាននៅជាមួយនឹង RB Salzburg កាលពីគ្រាដែលកីឡាករ Haaland រូបនេះបានផ្ទេរចេញទៅចូលរួមជាមួយនឹងក្លឹប Borussia Dortmundហើយនេះមានន័យថា Old Trafford នឹងក្លាយទៅជាឱកាសសម្រាប់បុរសទាំងពីរនាក់នេះធ្វើការជាមួយគ្នាសាជាថ្មី។

កាលពីគ្រានោះ Man UTD ក៏ស្ទើរតែអាចនាំយក Haaland មករួមក្លឹបផងដែរក្រោមការដឹកនាំរបស់លោក Ole Solskjare ប៉ុន្តែបានត្រឹមបរាជ័យនៅចុងម៉ោងទៅវិញ។

មដល់ពេលនេះការបង្ហាញខ្លួនលេងនៅ Dortmund បានធ្វើឲ្យគ្រប់គ្នាកោតសរសើរគាត់ខ្លាំងមែនទែនដោយអាចរកគ្រាប់បាល់បានរហូតទៅដល់ ៧៦គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ៧៤ដងហើយអាចមានតម្លៃខ្លួនត្រឹមតែ៧៥លានអ៊ឺរ៉ូប៉ុណ្ណោះនៅត្រឹមចុងរដូវកាលនេះ៕

មតិយោបល់