ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប Rang Rover មួយគ្រឿង រងការខូចខាតយ៉ាងដំណំ ចតចោលនៅចិញ្ចើមផ្លូវ ដោយមិនទាន់ដឹងមូលហេតុ

កោះកុង: យោងតាមផេកអធិការដ្ឋាន ន.ប ស្រុកស្រែអំបិល បានឲ្យដឹងថា នៅព្រឹក ថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២១ មានករណីរថយន្ត០១គ្រឿងចតទុកចោល នៅចិញ្ចើមផ្លូវជាតិ៤៨ ក្នុងភូមិទឹកប៉ោង ឃុំបឹងបឹងព្រាវ ស្រុកស្រែអំបិល ដែលមានភិនភាគ រថយន្តម៉ាក Rang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-5558 មានស្ថានភាពខូចខាតផ្នែកខាងស្តាំនៃរថយន្តមួយចំហៀង ពុំមានឃើញម្ចាស់ឡើយ។

ផ្នែកជំនាញមិនទាន់សន្និដ្ឋាន ពីករណីរថយន្តខាងលើ នៅឡើយទេ ដោយកំពុងធ្វើការស្រាវជ្រាវពីមូលហេតុនៃរថយន្ត និងស្វែងរកម្ចាស់៕

មតិយោបល់