ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធរំលោភក្មេងស្រីអាយុ៦ឆ្នាំ

ត្បូងឃ្មុំ:ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី រំលោភសេពសន្ថវ: ដែល បានប្រព្រឹត្តទៅលើកុមារីរងគ្រោះឈ្មោះស ល ដ អាយុ៦ឆ្នាំកាលពី ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២០ វេលា ម៉ោង១៣ និង០០នាទីនៅចំណុច ក្រោយបង្គន់ក្នុងបរិវេនសាលាបឋមសិក្សា ឬស្សីកែវ ស្ថិតភូមិដើមជ្រៃឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវបានកម្លាំងជំនាញនៃអធិដ្ឋាននគរបាលស្រុកក្រូចឆ្មារ ចុះទៅដល់ កន្លែងកើត ហេតុធ្វើការស្រាវជ្រាវ ស៊ើបអង្កេតរហូត ដល់ឃាត់ខ្លួនបាន នៅថ្ងៃ ទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៧ និង០០នាទី នៅចំណុច ភូមិ~ឃុំ កើតហេតុខាងលើ ។

ជនសង្ស័យឈ្មោះវន ឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំ នៅភូមិ~ឃុំ ជា មួយជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរ បាល ស្រុកក្រូចឆ្មារ ដើម្បីចាត់ការបន្តតាម នីតិវិធី ៕

មតិយោបល់