កម្លាំងសមត្ថកិច្ចឆ្មក់ បង្ក្រាបទៅតាំងជួញដូរផ្លូវភេទខុសច្បាប់នៅស្រុក តាំងគោក

កំពង់ធំៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយ មានការ សម្របសម្រួល នីតិវិធី ពី ឯកឧត្តម ស៊ិ ន វិ រ : ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ធំ និង ក្រោម ការ ដឹកនាំ បញ្ជា ផ្ទាល់ ពី លោក ឧត្តមសេនីយ៍ទោ ម៉ែ ន លី ស្នងការ នគរបាល ខេត្ត និង លោកស្រី ឧត្តមសេនីយ៍ត្រី កង កូយ ស្នងការ រង ផែនការ ងារ ប្រឆាំង ការ ជួញដូរ មនុស្ស បាន ដឹកនាំ កម្លាំង ជំនាញ សហការ ជាមួយ កម្លាំង អធិការដ្ឋាន នគរបាល ស្រុក តាំងគោក ចុះ បង្ក្រាប ករណី ជួញដូរ ផ្លូវភេទ ខុសច្បាប់ មួយ កន្លែង ស្ថិត ក្នុងភូមិ សូ យោង ឃុំ សូ យោង ស្រុក តាំងគោក ខេត្តកំពង់ធំ នា វេលា ម៉ោង ១៩ និង ២០ នាទី ថ្ងៃ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០២១ ។

ប្រតិបត្តិការ ខាងលើ សមត្ថកិច្ច ឃាត់ខ្លួន បាន ជនសង្ស័យ ម្នាក់ ឈ្មោះ អ៊ូ សុខ ហៀ ង ហៅ ប៉ក់ ភេទ ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ ទីកន្លែង កើតហេតុ ខាងលើ និង សង្គ្រោះ ជន រង គ្រោះ ចំនួន ១០ នាក់ ក្នុង នោះ អនីតិជន ចំនួន ០៧ នាក់ បញ្ជូន ទៅ ការិយាល័យ ប្រឆាំង ការ ជួញដូរ មនុស្ស និង ការពារ អនីតិជន ដើម្បី កសាង នីតិវិធី ចាត់ការ បន្ត ៕

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *