ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទដៃ

តាកែវ: កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣៥នាទី មានករណីអំពើលួចមានស្ថានទំងន់ទោស(ឆក់ទូរសព័្ទដៃ) កើតឡើងនៅចំណុចលើផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ១/.ឈ្មោះ សយ ដាវ៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត និង២/.ឈ្មោះ សុខ ពុត ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្ដុក ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត ជិះម៉ូតូធុន C125 សេរី 2020 ពណ៍ខ្មៅ ពាក់ស្លាកលេខខេត្តព្រៃវែង 1Q-0159 បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះឈ្មោះ ចាន់ រីណា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចជិះគេចខ្លួន។

ក្រោយទទួលបានពត៌មានពីរជនរងគ្រោះ ដោយមានការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្តតាកែវ និង សម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និង បញ្ជាផ្ទាល់ ពី លោក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងសាប និង ឃុំកណ្តឹង និង ប្រជាការពារពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង ១និង ៣០ នាទី ថ្ងៃខែឆ្នាំដដែល កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ក្នុងព្រៃខាងជើងភូមិរកាខ្ពស់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តកែវ មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី ។ ឯទូរសព្ទ័ដៃជនរងគ្រោះត្រូវជនបានសង្ស័យថា ខ្លួនបានបោះចោលបាត់ហើយ កម្លាំងបានជួយរុករកដែរ តែរកមិនឃើញ៕

 

មតិយោបល់