ព័ត៌មានជាតិ

អីយ៉ាស់! រថយន្តធុនធំមួយគ្រឿង បើកបរសុខៗស្រាប់តែក្រឡាប់ ធ្លាក់ចូលក្នុងប្រឡាយទាំងព្រឹក

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០២១ មានរថយន្តធុនធំ មួយគ្រឿង ខណ:ពេលដែលកំពុងតែបើកបរធ្វើដំណើរសុខៗ មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែក្រឡាប់ធ្លាក់ចូលប្រឡាយ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ក្នុងសង្កាត់កងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនមានរងគ្រោះថ្នាក់ដល់អ្នកដទៃ ឬមួយក៏រងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ សាធារណ:របស់រដ្ឋក៏អត់ដែរ ។ សម្រាប់មូលហេតុ នៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ដឹងច្បាស់លាស់ថា បណ្តាលមកពីអ្វីនោះដែរ ដែលបណ្តាលឲ្យរថយន្តខាងលើក្រឡាប់ដូច្នេះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏បានចុះមកពិនិត្យមើលជាក់ស្តែង ក្រែងមានផលប៉ះពាល់ រងការខូចខាតដល់ទ្រព្យសម្បត្តិអ្នកដទៃ ។ ប៉ុន្តែ ករណីនេះមិនមាននោះទេ ហើយកម្លាំងសមត្ថកិច្ចលោកក៏ឲ្យម្ចាស់រថយន្ត បង្កហេតុធ្វើការស្ទួចយកយកទៅជួសជុលដោយខ្លួន ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post Newe យើងខ្ញុំនឹងចុះផ្សព្វផ្សាយ នូវដំណឹងខាងលើនោះបន្តទៀត នៅពេលក្រោយ ៕

មតិយោបល់