ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បើកកៀរម៉ូតូ១គ្រឿង បណ្តាលឲ្យឪពុក​និង​កូនស្រីទាំង២នាក់​ ស្លាប់​នៅ​​កន្លែង​កើតហេតុ​

មណ្ឌលគិរី:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឪពុក​និង​កូនស្រី​ បាន​ស្លាប់​ភ្លាមៗ ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​ពី​មាន​រថយន្ត​មួយ​គ្រឿង​ ដែល​បើក​ស្រប​ទិស​គ្នា​ បាន​បើក​កៀរ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​ហើយ​អូស​ជាប់​ជាមួយ​រថយន្ត​ចម្ងាយ​១៥​ម៉ែត្រ​ កាលពី​ទី​១៩​ ខែ​មី​នា​ ឆ្នាំ​២០២១​ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៧៦A ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៨-​១០៩​ វេលា​ម៉ោង​១៩​និង​៣០​នាទី​យប់​ ។​

​តាម​របាយការណ៍​របស់​ កម្លាំង​សមត្ថកិច្ច​ នៃ​អធិការដ្ឋាន​នគរបាល​ ស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ គឹ​ម​ គ្វេ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​ព្នង​ និង​កូនស្រី​រួម​ដំណើរ​ជាមួយ​មានឈ្មោះ​ គ្វេ​ន​ ពង​ ​ភេទ​ស្រី​ អាយុ​០៨​ ឆ្នាំ​ រស់នៅ​ភូមិ​ពូ​តាំង​ សង្កាត់​រម្យ​នា​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី ​។​ ​ជន​រង​គ្រោះ​បើក​ម៉ូតូ​ម៉ាក​ឆ្លាម​ព​ណ៌​ខ្មៅ​ គ្មាន​ផ្លាក​លេខ ​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ឆ្ពោះទៅ​ចំណុច​ភូមិ​ពូ​រាំង​ ឃុំ​សែន​មនោ​រម្យ​ ស្រុក​អូ​រាំង​ ខេត្តមណ្ឌលគិរី​ ។​ រីឯ​រថយន្ត​ជន​បង្ក​ ពុំ​ទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ​ដោយ​ជន​បង្ក​បាន​បើករថយន្ត​គេចខ្លួន​បាត់​។​

​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ ផ្នែក​សណ្តាប់ធ្នាប់​ កំពុង​ស្វែងរក​ម្ចាស់​រថយន្ត​បង្ក​ យក​មក​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​ ។​

​ក្រោយ​ពី​បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​រាំង​ បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ឪពុក​និង​កូន​ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់