ព័ត៌មានជាតិ

កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ បន្ទាប់ពីឆក់ទូរស័ព្ទដៃ

ភ្នំពេញ: កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ៨និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) នៅចំណុចមុខម្តុំបូរីជីបម៉ុង ផ្លូវ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ 0៣នាក់ គេចខ្លួន០២នាក់ (ឈ្មោះឌី និងឈ្មោះសាល) មធ្យោបាយម៉ូតូ០២គ្រឿង ។

ឃាត់ជនសង្ស័យម្នាក់ឈ្មោះ វង់ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាតក់ ឃុំព្រែកតាតក់ ស្រុកលើកដែក ខេត្តកណ្តាល (មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកអាយហ្វូន១២ប្រូមួយគ្រឿង ពីជនរងគ្រោះឈ្មោះ លឹម សុភា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនប៊ូយ៉ុង ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវ២៧A សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សម្ភារ:បបាត់បង់៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូន១២ប្រូ ។
សម្ភារ:បន្សល់ទុក៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4864 របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់