ភ្នំពេញៈ ក្រុមជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីប្រើកាំបិតភ្ជង់ប្លន់យកទូរស័ព្ទដៃ និងសមគំនិត ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ស្រាវជ្រាវ និងឃាត់ខ្លួនបានកាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង០០នាទី ជនរងគ្រោះឈ្មោះ សុខ ម៉ារ៉ាឌី ភេទស្រី អាយុ ២៧ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ផ្សារថ្មីទី២ ដែលជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មភាព យកកាំបិទភ្ជង់ប្លន់យកទូរស័ព្ទដៃ ចំនួន០១គ្រឿងម៉ាក IPHONE ៨ Plus ពណ៌មាស កាលយប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី នៅត្រង់ចំណុចច្រកជណ្ដើរផ្ទះលេខ៦៦E2 ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ក្រោយពីបានទទួលបណ្ដឹងរបស់ជនរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ដូចខាងក្រោម៖
១- ឈ្មោះ ធី ពៅ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទលេខ៦៦E4 ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
២- ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៨១ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
៣- ឈ្មោះ ឡុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
៤- ឈ្មោះ នួន សុភត្រ្តា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ។
៥- ឈ្មោះ ប្រាក់ សុភាព ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៦៦E4 ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់