តាកែវៈ កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូបុកស្ពាន បណ្តាលឲ្យបុរស២នាក់ស្លាប់ ស្ថិតនៅក្នុងភូមិស្រេម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ។
ជនរងគ្រោះឈ្មោះ នុត កំសត់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ បើកបរម៉ូតូ១គ្រឿងម៉ាក ហុងដា C125 ពណ៌ខ្មៅ ឆ្នាំ២០១២ ពាក់ផ្លាកលេខកណ្តាល ១G១៩៨១ (ម៉ូតូបើកពីលិច ទៅកើត) លុះបើកមកដល់ចំណុចកើតហតុ បានជ្រុលល្បឿនទៅបុកស្ពាន បណ្តាលឲ្យស្លាប់ ។ ចំណែកជនរងគ្រោះម្នាក់ទៀត ជាអ្នករួមដំណើរជាមួយឈ្មោះ ណាំ ឆាង ភេទប្រុង អាយុ២៣ឆ្នាំ ទាំងពីរនាក់មានទីលំនៅខេត្តកំពត ។
មូលហេតុ៖ ជនរងគ្រោះបើកម៉ូតូបុកស្ពានដោយខ្លួនឯង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហតុតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ និងយកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីធ្វើតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជនរងគ្រោះ ប្រគល់ទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់