នារីរោងចក្រម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការ

ភ្នំពេញៈ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ ប្រព្រឹត្តនៅក្នុងផ្សារពោធិ៍ចិនតុង ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សួង ដានី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ តី វណ្ណី ភេទស្រី អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាំងដកហូត៖ ខ្សែដៃចំនួន ១ខ្សែ និងចិញ្ចៀនចំនួន ១វង់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *