ព័ត៌មានជាតិ

ផ្ទុះឆេះម៉ូតូទឹកមួយគ្រឿង បណ្តាលឲ្យបុរស០២នាក់ រងរបួសធ្ងន់ស្រាល នៅខេត្តព្រះសីហនុ

ព្រះសីហនុ: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋានបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខភូមិកោះរ៉ុងសន្លឹម (ភូមិ២៣ ) ប្រហែល ១០០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់កោះរ៉ុង សន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីផ្ទុះឆេះម៉ូតូទឹកចំនួនមួយគ្រឿង ម៉ាក Sea Doo ពណ៌លឿង កម្លាំងម៉ាស៊ីន ៣០០សេស បណ្តាលឲ្យខូចខាតទាំងស្រុង និងបង្កឲ្យបុរសចំនួន០២នាក់ រងរបួសម្នាក់ រងរបួសស្រាល និងម្នាក់ទៀតរងរបួសធ្ងន់ ។

ជនរងគ្រោះទី១-ឈ្មោះ សុខ លីហូវ ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បុគ្គលិក ម៉ូតូទឹក មានទីលំនៅទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ (រងរបួសស្រាលឆេះរលាត់ត្រង់ចុងចិញ្ចើមខាងស្តាំ) ។ ជនរងគ្រោះ ទី២-ឈ្មោះ ហ៊ុត វណ្ណ: ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរបុគ្គលិកម៉ូតូទឹក មានស្រុកកំណើតនៅភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រងរបួសធ្ងន់រយះដាច់បាតជើង ) ។

មូលហេតុ៖ បណ្តាលឲ្យមានការផ្ទុះឆេះម៉ូតូទឹកខាងលើនេះ គឺបណ្តាលមកពីបញ្ហាឆ្លងចរន្តភ្លើង ។

បច្ចុប្បន្នជនរងគ្រោះទាំង០២នាក់ខាងលើ ត្រូវបានក្រុមហ៊ុនអូប័រ GTVC របស់ លោក ឧកញ៉ា ទៀ វិចិត្រ ដឹកបញ្ជូន មកសង្រ្គោះនៅគ្លីនិក ឯកទេសមង្គល ដោយសុវត្ថិភាព ៕

មតិយោបល់