ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២២ជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ: តាមសេចក្តីរាយការណ៍មានបឋមបានឲ្យដឹងថា នៅវេលាម៉ោង២និង០០នាទីយប់ឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលយុវជនម្នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២២ បានជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងកន្លែងកើតហេតុដើម្បីទាក់ទងរកសាច់ញាតិសព ចំណែកម៉ូតូយកទៅរក្សាទុកដើម្បីរងចាំប្រគល់ឲ្យក្រុមគ្រួសារសពវិញ៕

 

មតិយោបល់