ព័ត៌មានជាតិ

សមត្ថកិច្ចបន្តចុះផ្សព្វផ្សាយ និងពិនិត្យរកមើល ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ សរុបចំនួន ២៨៧កន្លែង

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨និង៥៧នាទីព្រឹក លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំង ឲ្យចុះផ្សព្វផ្សាយ តាមបណ្តាទីតាំងលក់ឱសថ និង សេវាសុខាភិបាលឯកជន ដើម្បីពិនិត្យមើលការលក់ចែកចាយឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប សរុបចំនួន ២៨៧កន្លែង ។

លោកវរសេនីយ៍ទោ ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានអោយដឹងថា៖ កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបានចុះស្រាវជ្រាវ រកឧបករណ៍ធ្វើតេស្តមេរោគ COVID-19 បានចំនួន ១២០កន្លែង
អធិការនគរបាលក្រុងសៀមរាប ជាលទ្ធផលគឺៈ (គ្មាន) ក្នុងនោះមានដូចជា៖
– ឱសថស្ថានចំនួន ១១៤កន្លែង
– ឱសថស្ថានរងចំនួន ០២កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០១កន្លែង
– បន្ទប់ថែទាំជំងឺចំនួន ០៣កន្លែង
ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយបានចំនួន ១៦៧កន្លែង។
ក/ ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ៥៤កន្លែង
– ឱសថស្ថានចំនួន ៥១កន្លែង
– ឱសថស្ថានរងចំនួន ០២កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០១កន្លែង។
ខ/ អធិការនគរបាលស្រុកសូទ្រនិគមចំនួន ១៥កន្លែង
– ឱសថស្ថានចំនួន ១២កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៣កន្លែង។
គ/ អធិការនគរបាលស្រុកអង្គរធំចំនួន ០៥កន្លែង
– ឱសថស្ថានចំនួន ០៥កន្លែង។
ឃ/ អធិការនគរបាលស្រុកក្រឡាញ់ចំនួន ០៦កន្លែង
– ឱសថស្ថានចំនួន ០៦កន្លែង។
ង/ អធិការនគរបាលស្រុកពួកចំនួន ១១កន្លែងគឺ
– ឱសថស្ថានចំនួន ១១កន្លែង។
ច/ អធិការនគរបាលស្រុកជីក្រែងចំនួន ៣៧កន្លែង
– ឱសថស្ថានចំនួន ២២កន្លែង
– បន្ទប់ថែទាំជំងឺពិនិត្យផ្ទៃពោះចំនួន ០៩កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៦កន្លែង។
ឆ/ អធិការនគរបាលស្រុកប្រាសាទបាគងចំនួន ០៩កន្លែងគឺ
– ឱសថស្ថានចំនួន ០៥កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៤កន្លែង។
ជ/ អធិការនគរបាលស្រុកស្រីស្នំចំនួន ០៨កន្លែង
– ឱសថស្ថានចំនួន ០២កន្លែង
– បន្ទប់ថែទាំជំងឺចំនួន ០៤កន្លែង
– បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០២កន្លែង។
ឈ/ អធិការនគរបាលស្រុកបន្ទាយស្រីចំនួន ១៦កន្លែងគឺ
– ឱសថស្ថានចំនួន ០៤កន្លែង
– មន្ទីរសម្រាកព្យាបាលជំងឺចំនួន ០៧កន្លែង
– កន្លែងលក់ឥវ៉ាន់ចាប់ហួយចំនួន ០៥កន្លែង។
ញ/ អធិការនគរបាលស្រុកវ៉ារិនចំនួន ០៦កន្លែង
– ឱសថស្ថានចំនួន ០៥កន្លែង
– បន្ទប់ថែទាំជំងឺចំនួន ០១កន្លែង ៕

មតិយោបល់