ភ្នំពេញ៖ ដោយមានការណែនាំនិងចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញសហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដី បានធ្វើសកម្មភាពស្តារប្រឡាយមេជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ខណៈដែលសកម្មភាពស្តារប្រឡាយមេទាំងនេះនឹងបញ្ចប់នៅបំណាច់ខែសីហានេះ ដើម្បីរំដោះការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ។ ប្រឡាយទឹកដែលក្រុមការងារបានអនុវត្តរួចរាល់និងកំពុងអនុវត្តការងារស្តារនៅពេលនេះ រួមមានប្រឡាយមេទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទំហំ ៨ម៉ែត្រនិងជម្រៅ២ម៉ែត្រ ធ្វើស្ពានចំនួន៧កន្លែង និងបុកស៊ីផាយតាមមាត់ប្រឡាយមេ ការពារដីបាក់ ដោយគិតមកដល់ពេលនេះ…
មតិយោបល់