ព័ត៌មានជាតិ

កម្មករទូកនេសាទ០២នាក់ បង្កហិង្សាដាក់គ្នា បណ្តាលឲ្យរងរបួសទាំងសងខាង

កោះកុង: នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២០និង១០នាទី មានករណីហិង្សា ដោយចេតនាប្រើដោយអាវុធ កម្មករទូកនេសាទចំនួន០២នាក់ បានបង្កហិង្សាដាក់គ្នាទៅវិញទៅមក បណ្តាលឲ្យមានរងរបួសទាំងសងខាង ត្រង់ចំណុចផែទិញផលនេសាទ ស្ថិតក្នុងភូមិនាងកុក ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ករណីខាងលើនេះ បង្កឡើងដោយឈ្មោះ ផុង ឌៀប ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរកម្មករទូក ស្នាក់នៅលើទូកនេសាទ បានយកដែកឆាបទៅចាក់ ឈ្មោះ អែម សុខគឹមនី ហៅ ពិន ដន ភេទប្រុសអាយុ ៣០ ឆ្នាំ កម្មករទូកដូចគ្នា ស្នាក់នៅផ្ទះជួលភូមិ១ ប៉ាក់ខ្លង ត្រូវឆ្អឹងជំនីរខាងស្ដាំរបួស រួចឈ្មោះ អែម សុខគឹមនី បានយកប៉ែលចូកត្រី ទៅវាយឈ្មោះ ផុង ឌៀប ត្រូវដៃ និងក្បាលរបួសវិញ ។

ក្រោយពេលកើតហេតុ កម្លាំងបានបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត និងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផុង ខៀប ដើម្បីបំពេញសំណុំរឿង ទៅការិយាល័យជំនាញខេត្តចាត់ការបន្ត ។ មូលហេតុ៖ បង្កមកពីគំនុំគ្នា ៕

មតិយោបល់