ព័ត៌មានជាតិ

ករណីរថយន្ត Lexus RX330 មួយគ្រឿងបើកបុកបង្គោលភ្លើង ក្រឡាប់ផ្ងារជើងរងការខូចខាត និងជ្រុលទៅប៉ះម៉ូតូមួយគ្រឿងបន្ថែមទៀត

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ម្តុំមុខវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីរថយន្ត លុចស៊ីស RX330 ពាក់ស្លាកលេខ កណ្ដាល 2A-7717 បុកបង្គោលភ្លើង បណ្តាលអោយក្រឡាប់ផ្ងារជើងរងការខូចខាត និងជ្រុលទៅប៉ះម៉ូតូមួយគ្រឿងបន្ថែមទៀត។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលចរាចរណ៍ខណ្ឌមានជ័យ បានចុះដល់ទីតាំងសាកសួរនាំ និងធ្វើការស្ទូចយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់