ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្ត បម្រុងទៅមុនក៏ជ្រុលទៅបុកម៉ូតូមួយទៀត បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ÷ យុវជនម្នាក់បានបោកក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗ និងយុវជនម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន វ៉ាជែងជ្រុលទៅបុ.កគ្នាចំពីមុខពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ ពៅភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានយុវជនម្នាក់ ជាជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆាំ២០១៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1CZ-6639 ជិះតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅបញ្រ្ចាសគ្នាពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានជិះវ៉ារថយន្តឡើងខាងឆ្វេងដៃ បម្រុងទៅមុនក៏ជ្រុលទៅបុ.កម៉ូតូម្ខាងទៀត កំពុងជិះស្របផ្លូវចំពីមុខ ពេញទំហឹង បណ្តាលឲ្យម៉ូតូជនរងគ្រោះ ដួលបោកក្បាលនៅនឹងថ្នល់ស្លា.ប់ភ្លាមៗ ចំណែកឯម៉ូតូម្ខាងទៀត គ្រាន់តែរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង យកម៉ូតូពីរគ្រឿង ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់