ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៩និង០០នាទីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ករណីអំពើលួចមានស្ថានទម្ងន់ទោសជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃជនរងគ្រោះម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងដល់ប្រជាពលរដ្ឋនិងកម្លាំង សមត្ថកិច្ច ទីតាំងកន្លែងកើតហេតុ ស្ថិតនៅត្រង់ចំណុចបណ្តោយផ្លូវ ៧៧BT ភូមិ ចម្រើនផល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ សួន សាន្ត ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ (មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ មានម៉ូតូ០១គ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CA-៥៦០៥ លេខតួ+លេខម៉ាស៊ីន=១០០៧២៤ (បែកចង្កៀងមុខរបស់ជនសង្ស័យ) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូន ១២ប្រូមែក ពណ៌ប្រផេះ ស៊ីមកាតលេខ ០១២ ៩២៧ ២២៧ (របស់ជនរងគ្រោះ) ។

ហេតុការណ៍៖ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី នៅចំណុចបណ្ដោយផ្លូវ៧៧BT ភូមិ ចម្រើនផល៣ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះឈ្មោះ សំ ម៉ីលីន ភេទស្រី អាយុ ២២ ឆ្នាំ ជិះម៉ូតូ ០១ គ្រឿងម៉ាក ឃ្លីក ពណ៌ស តែម្នាក់ឯង និងបានឈប់ម៉ូតូហើយ ដកទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូន ១២ប្រូមែក ពណ៌ ប្រផេះ ស៊ីមកាតលេខ ០១២ ៩២៧ ៧២៧ មកនិយាយជាមួយនឹងអតិថិជន ។

ខណ:ពេលនោះដែរ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ឈ្មោះ សួន សាន្ត ភេទប្រុស អាយុ១៨ ឆ្នាំ និងឈ្មោះ ថា ភេទប្រុស អាយុ១៦ ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CA-៥៦០៥ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ របស់ជនរងគ្រោះ (ដោយជនសង្ស័យឈ្មោះ ថា ជាអ្នកបើកម៉ូតូ ចំណែកជនសង្ស័យឈ្មោះ សួន សាន្ត ជាអ្នកអង្គុយខាងក្រោយឆក់ យកទូរស័ព្ទដៃ) ហើយជនសង្ស័យទាំង០២ នាក់ខាងលើ បានជិះម៉ូតូរត់គេចខ្លួន ខណ:នោះជនរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ និងបានស្រែកឆោឡោឡើង បណ្តាលឲ្យជនសង្ស័យដួលម៉ូតូ ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ និងប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមផ្លូវ ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ឈ្មោះ សួន សាន្ត យកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ចំណែកបក្ខពួកឈ្មោះ ថា បានរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះឈ្មោះ សំ ម៉ីលីន បានមកដាក់ពាក្យបណ្ដឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្ដង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងដូចជា៖ ម៉ូតូ០១គ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១CA-៥៦០៥ លេខតួ+លេខម៉ាស៊ីន=១០០៧២៤ (បែកចង្កៀងមុខរបស់ជនសង្ស័យ) និងចាប់យកភស្តុតាងដូចជា៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក អាយហ្វូន ១២ប៉្រូមែក ពណ៌ប្រផេះ ស៊ីមកាតលេខ ០១២ ៩២៧ ២២៧ (របស់ជនរងគ្រោះឈ្មោះ សំ ម៉ីលីន ហើយសមត្ថកិច្ចបានប្រគល់ជូនវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ សួន សាន្ត ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់