ព័ត៌មានជាតិ

មានការភ្ញាក់ផ្អើលមួយកើតឡើង បុរសម្នាក់បានចងកជាប់នឹងដើមពោធិ៍មួយដើម បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង១០និង ៣៥នាទីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ មានករណីបុរសមិនស្គាល់អត្តសញ្ញាណ ម្នាក់​ បានចងកធ្វើអត្តឃាតខ្លួន នៅនឹងដើមពោធិ៍មួយដើម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវអ៊ា៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​​ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ខណ:នេះវត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យសាកសព ដើម្បីធ្វើកោ សល្យវិច្ច័យ ទៅតាមនីតីវិធីផ្លូវច្បាប់ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មានPost News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

មតិយោបល់