ព័ត៌មានជាតិ

រថយន្តកងដឹកជញ្ជូន ឆ.ន បុកចូលផ្ទះពលរដ្ឋទាំងព្រឹក

កំពត: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកឥដ្ឋរបស់កងដឹកជញ្ជូន ឆ.ន ប៉ះគ្នាជាមួយរថយន្តដឹកដី រួចជ្រុលចង្កូតទៅបុកផ្ទះអ្នកលក់បាយ បណ្ដាលឲ្យមានអ្នករងរបួស នៅមុខវិទ្យាល័យទូកមាស ក្នុងភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

មូលហេតុ៖ រថយន្តបើកគេចគ្នា។

កើតហេតុវេលាម៉ោង ៦និង ០០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ខណ:ពេលនេះ ភាគីទាំងសងខាង កំពុងធ្វើការសម្របសម្រួលគ្នា សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់