រតនគិរីៈ នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៨និង២៥ នាទីយប់ នៅចំណុចភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី មានករណីគ្រោះអគ្គិភ័យភ្លើងឆេះផ្ទះចំនួន០១ខ្នង ផ្ទះទំហំ ៦ម៉ែត្រ × ៧ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ស័ង្កសីជញ្ជាំងក្តារ តែពុំមានការខូចខាតសម្ភារៈទ្រព្យសម្បត្តិអ្វីឡើយ ព្រោះម្ចាស់ទុកផ្ទះចោល ស្នាក់នៅអចិន្ត្រៃយ៍ផ្ទះចំការ ។
ជនរងគ្រោះឈ្មោះ ឃិន សុភា ភេទប្រុស អាយុ៤៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។
មូលហេតុ៖ ជនបង្កឈ្មោះ ប៊ុន ឡេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) ដោយខឹងហ្នឹងឪពុកមិនស្ដីដណ្តឹងប្រពន្ធឲ្យខ្លួនក៏ដុតផ្ទះ បណ្ដាលអោយឆេះខូចខាតទាំងស្រុង ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងច្រេស បានសហការណ៍ជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយសង្រ្កោះពន្លត់អគ្គិភ័យ និងបានប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង៩០០០លីត្រ តែសង្គ្រោះមិនបាន ៕
មតិយោបល់