ព័ត៌មានជាតិ

ទីបំផុត! លោកស្រី ទ្រី ដាណា សុំទោសដល់ជនជាតិភាគតិច ដែលបានប្រើពាក្យលើសលួសកន្លងមក

(ភ្នំពេញ)៖ ដូច មហាជន បាន ជ្រាប មកហើយ ថា ថ្មីៗនេះ ប្រជា សហគមន៍ ជនជាតិដើម ភាគតិច ពូ នង១២គ្រួសារ រស់នៅ ខេត្តមណ្ឌលគិរី បានដាក់ ពាក្យ ប្តឹង លោកស្រី ទ្រី ដា ណា ដែលជា បុគ្គល ល្បី លក់ អន ឡាញ និង ជា ថៅកែ ហាង ពេជ្រ ដោយ ទារ សំណង ជំងឺ ចិត្ត រហូតដល់ ទៅ២០ម៉ឺន ដុល្លារ។
នៅក្នុង ពាក្យបណ្ដឹង នោះ បានបញ្ជាក់ ពី ប្រតិកម្ម របស់ ជនជាតិដើម ភាគតិច៣ចំនុច រួមមាន៖
១. សុំឱ្យ សុំទោស ដល់ ជនជាតិដើម ភាគតិច ព្នង ជា សាធារណៈ។
២. សុំឱ្យ បង់ប្រាក់ ពិន័យ ចំនួន១០លាន រៀល។
៣. សុំឱ្យ សងជំងឺចិត្ត ចំនួន២០ម៉ឺន ដុល្លារ។

ក្រោយ មាន បញ្ហា ចម្រូងចម្រាស ឈានដល់ ដាក់ពាក្យ ប្ដឹង របស់ បងប្អូន ជនជាតិដើម ភាគតិច ខាងលើ រហូតមកដល់ រសៀល ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ គេ បានឃើញ លោកស្រី ទ្រី ដា ណា បង្ហោះ សារ ឆ្លើយតប និង ធ្វើការ សុំទោស ទៅកាន់ បងប្អូន ជនជាតិដើម ភាគតិច ខាងលើនេះ ចំពោះ ការប្រើ ពាក្យសម្ដី មិន សមរម្យ ដោយ អ ចេតនា របស់ លោកស្រី។

ក្នុងសំណេរលើសារហ្វេសប៊ុក លោកស្រី ទ្រី ដាណា បានរៀបរាប់ថា «ខ្ញុំទើបទំនេរដៃ បានមើល និងយល់ពីរឿងនេះ! ខ្ញុំមិនធ្លាប់មើលងាយអ្នកណា ជាតិសាសន៍ណាទេ មានតែការគោរពស្រលាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់ ប៉ុន្តែការនិយាយពេលខឹង តែងមានលើសលួស ឬកំហុសមួយពេល ដោយសារពេលនោះនាងខ្ញុំមិនបាននិយាយសំដៅលើពួកគាត់ទេ គឺសំដៅលើអតីតប្ដីនាងខ្ញុំប៉ុណ្ណោះ ដោយសារខឹងពេក នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក។ និយាយនោះ មិនមានចេតនា ប្រមាថមើលងាយលើបងប្អូនជនជាតិពូនងទេ។ នាងខ្ញុំគោរពស្រលាញ់ ចូលចិត្តវប្បធម៍បងប្អូនជនជាតិដើមភាគតិច។ ខ្ញុំស្រលាញ់ទឹកដីមណ្ឌលគិរី ហើយថែមទាំងទិញដីសង់ផ្ទះនៅទីនោះឆាប់ៗផង (កំពុងសង់)»។

លោកស្រី បន្តថា «បងប្អូនសាកចូលមើលក្នុងផេកនាងខ្ញុំបន្តិចទៅមើល នាងខ្ញុំធ្វើបុណ្យ មិនដែលរើសអើងជាតិសាសន៍ ឬអ្នកណា មកពីណានោះទេ។ នាងខ្ញុំសូមសំណូមពរ កុំអោយមានការរើសអើសជាតិសាសន៍ ជាពិសេសគោរពស្រលាញ់ជនរួមជាតិ លើទឹកដីខ្មែរតែមួយ។

នាងខ្ញុំសុំទោសផង មួយរយៈនេះ រវល់ខ្លាំង ទើបមិនបានតាមដានរឿងនេះ តែឥឡូវយល់ពីទឹកចិត្តរបស់បងប្អូនជនជាតិពូនងហើយ គាត់គ្រាន់តែចង់អោយឈប់ប្រើពាក្យមិនល្អទៀតប៉ុណ្ណោះស្រលាញ់បងប្អូនជនជាតិពូនង និងបងប្អូនជនជាតិដើមភាគតិចទាំងអស់គ្នាណាស់ណព្វចិត្តអើយ ហើយចាំទទួលផង តិចទៀត ផ្ទះនៅមណ្ឌលគិរីធ្វើរួច ចែដាណាទៅនៅនោះដែរហើយ សុំសាកម្ហូបឆ្ងាញ់ៗផង»។

 

មតិយោបល់