ព័ត៌មានជាតិ

អាជ្ញាធរ​កូរ៉េខាងជើង​បាន​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​សត្វ​ព្រាប​ទាំងអស់​ ដើម្បីការពារឆ្លងជំងឺកូវីដ១៩

គេហទំព័រ​សារព័ត៌មាន Daily NK បាន​រាយការណ៍​ថា អាជ្ញាធរ​កូរ៉េខាងជើង​បាន​បញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា និង​សត្វ​ព្រាប​ទាំងអស់​នៅតាម​តំបន់​ព្រំដែន​ដោយសារតែ​ការភ័យខ្លាច​ការ​រាលដាល​នៃ​ជំងឺ​រាតត្បាត​។ យោងតាម​ប្រភពព័ត៌មាន​នេះ​បានឱ្យដឹងថា វិធានការណ៍​ផ្សេងៗ​ត្រូវបាន​ណែនាំ​ដោយ​អាជ្ញាធរ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ ដែល​រួមមាន​ការបញ្ជា​ឱ្យ​សម្លាប់សត្វ​ឆ្មា​ទាំងអស់​នៅតាម​ផ្លូវ និង​បាញ់​សត្វ​ឆ្មា ឬ​បក្សី​ណា​ដែល​ព្យាយាម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ប្រទេស​ចិន​។​

​ការរាយការណ៍​នោះបាន​លើកឡើងថា គ្រួសារ​មួយ​មកពី​ស្រុក Songhu នៃ​ខេត្ត Hyesan ត្រូវបាន​គេ​ដាក់​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​សម្ងាត់​ដោយ​ពួកគេ​បាន​ចិញ្ចឹមសត្វ​ឆ្មារ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​។​

​ប្រភព​មួយ​បាន​និយាយថា ក្រុមគ្រួសារ​n:​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ២០​ថ្ងៃ​នៅក្នុង​ភាព​ដាក់​ដោយឡែក​ចំពោះ​ការចិញ្ចឹម​ឆ្មា​ខុសច្បាប់ យោងតាម​បទបញ្ជា​ដែល​មិន​ឱ្យធ្វើ​ដូច្នេះ​នៅក្នុង​តំបន់​ព្រំដែន​រវាង​ចិន និង​កូរ៉េខាងជើង​។​

​នៅក្នុង​ការរាយការណ៍​នោះ ពីដំបូង​ក្រុមគ្រួសារ​នោះបាន​ប្រាប់​អាជ្ញាធរ​ថា​ឆ្មា​របស់​ពួកគេ​បាន​ងាប់​នៅពេលដែល​ក្រុមមន្ត្រី​បាន​ចុះទៅ​ត្រួតពិនិត្យ​មើលថា តើ​ពួកគេ​កំពុង​ទុក​សត្វ​ចិញ្ចឹម ឬ​អត់​។ យ៉ាងណាក៏ដោយ សត្វ​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្បែរ​ព្រំដែន​ចិន ហើយ​ក្រុមគ្រួសារ​ត្រូវបាន​បំបែកចេញ​ជា​បន្តបន្ទាប់ ខណៈដែល​អាជ្ញាធរ​បាន​ដកហូត​សត្វ​ឆ្មា​នោះ​៕

ប្រភព៖​​​​​​ AKP

 

មតិយោបល់