ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តព្រូសមួយគ្រឿង បើកជ្រុលកៀរគាបជាប់គ្នាជាមួយរថយន្តកុងតឺន័រ ស្របទិសគ្នា បណ្តាលឲ្យរថយន្តព្រូសរងខូចខាតខ្ទេច បែកកង់មុខខាងឆ្វេង កាលពីវេលាម៉ោង ៩និង០០ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចំណុចកើតហេតុកកស្ទះចរាចរ ហើយរថយន្តព្រូសមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB-0283 បើកដោយស្ត្រីម្នាក់ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលកៀរគាបជាប់ជាមួយរថយន្តកុងតឺន័រ ម៉ាក FREIGHTUNER ពណ៌ស លាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3F-0354 កំពុងបើកស្របទិសគ្នា បណ្តាលឲ្យរថយន្តព្រូសខ្ទេចមុខ បែកកង់មុខខាងឆ្វេង ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកន្លែងកើតហេតុ និងយករថយន្តទាំង២ ដាក់អែបខាង ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន៕
មតិយោបល់