សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ នៅថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២២ ទាក់ទិនជាមួយនឹង ការចាក់វ៉ាក់សាំង Pfizer ។
ការចាក់វ៉ាក់សាំង Pfizer មាននៅតែរាជធានីភ្នំពេញប៉ុណ្ណោះក្រោមមូលហេតុ វ៉ាក់សាំងនេះ មិនអាចយកទៅចែកចាយតាមបណ្ដាលខេត្តបានព្រោះខ្លាចខូចគុណភាព ដោយសារវា ត្រូវការ សីតុណ្ហភាព 80 អង្សាក្រោមសូន្យ ។
ក្នុងនោះសម្ដេច តេជោមានប្រសាន៍អោយលោកស្រី បណ្ឌិត ឱ វណ្ណឌីន ធ្វើការប្រកាស ទៅលើការចាក់វ៉ាក់សាំងនេះ ជូនអ្នកនៅភ្នំពេញ និងអ្នកមកពីបណ្ដាលខេត្តដោយគ្មានការរើសអើងអ្វីទាំងអស់។
គួររំលឹកផងដែរថា បច្ចុប្បន្ន បញ្ហាកូវីដ នៅតែបន្ត ព្រមជាមួយនឹងមានវីរុសបំលែងថ្មីជាច្រើន ដូចនេះយើងត្រូវការពារអោយបានរួចរាល់ មុននឹង វីរុសអូមីក្រុងរាលដាលពេញផ្ទៃប្រទេស ។
មតិយោបល់