ព័ត៌មានជាតិ

PassApp បើកបត់មុខរថយន្ត បណ្ដាលឲ្យបុករងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលកើតឡើង រវាងរថយន្តនិង passapp បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនមានអ្នករងរបួស ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង ៣០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់បើក PassApp មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1HK-3708 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងត្រឡប់ក្រោយវិញ ស្របពេលនោះក៏មានរថយន្តធុនធំ ដែលពាក់ស្លាកលេខ ភ្នំពេញ 3D-6079 មកពីក្រោយស្របទិស បណ្ដាលឲ្យបុករងការខូចខាត ផ្នែកខាងក្រោយនិងចំហៀងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ បាញ់ថ្នាំយកដាក់អែបខាង ដើម្បីឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ៕

មតិយោបល់