ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! តារាសម្តែង ឌុច លីដា ព្រមបញ្ចេញមុខស្វាមីហើយ

(ភ្នំពេញ)៖ តារាសម្តែង ឌុច លីដា ត្រូវបានគេដឹងថា ទទួលបានចំណងដៃកូនប្រុសជាទីស្រឡាញ់ម្នាក់ តកន្លងមក នឹងមិនបានបញ្ចេញមុខស្វាមីនោះទេ ដែលធ្វើឲ្យមហាជនមានចម្ងល់ និងចង់ស្គាល់មុខមាត់ស្វាមីរបស់នាងជាខ្លាំង។ តែយ៉ាងណា ពេលនេះ នាងបានសម្រេចថា បញ្ចេញមុខស្វាមីហើយ បន្ទាប់ពីមានសំណូមពរច្រើនពីមហាជន និងអ្នកគាំទ្រ។

ជាការពិតណាស់ ក្រោយពីមានគ្រួសារ មានមហាជនជាច្រើននៅតែមានមន្ទិល ឆ្ងល់ថា ហេតុអ្វី តារាស្រីរូបនេះ មិនព្រមបញ្ចេញមុខស្វាមីខ្លួន ឲ្យបានញឹកញាប់ មិនតែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ ទោះមានកូនហើយក្តី តែមើលទៅ មិនដូចនឹងតារាផ្សេងទៀត ដែលនិយមបង្ហាញរូបភាព ផ្អែមល្អែម កៀកកើយគ្នា ទាល់តែសោះបែបផែនជាស្នេហាស្ងប់ស្ងាត់។

ជាមួយគ្នានេះ ឌុច លីដា ក៏បានបញ្ជាក់ហើយថា ហេតុផលគឺស្វាមីរបស់នាងជាមនុស្សមិនសូវចូលចិត្តថតរូប និងមិនចូលចិត្តចេញមុខតាមបណ្ដាញសង្គម។ ដោយឡែក ដោយចេះតែមានការទទួចជីកកកាយសួរមិនចេះចប់ ថ្មីៗនេះ ឌុច លីដា ក៏បានដឹកដៃគ្រួសារ មានស្វាមីនិងកូនប្រុស ថតឈុតបុរាណ យ៉ាងស្រស់ស្អាតពីបីសន្លឹក មើលទៅពិតជាសាកសម ថែមទាំងស្រស់ស្អាត មកបង្ហាញច្បាស់ៗឲ្យមហាជនបានឃើញ ឲ្យអស់ចម្ងល់តែម្ដង៕

មតិយោបល់