ព័ត៌មានជាតិ

ឡិចស៊ីសRX 450hពាក់ស្លាកលេខភ្នំពេញ 2AA-2983 សង្ស័យបុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខ

ភ្នំពេញ: នៅវេលាម៉ោង០២និង៥០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡិចស៊ីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AA-2983 បើកបរដោយបុរសម្នាក់ សង្ស័យបើក បុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យឡើងខ្ទេចផ្នែកខាងមុខ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេឃើញរថយន្តម៉ាកឡិចស៊ីស RX450h មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-2983 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើត ហេតុ ខណ:បើកបរសុខៗ សង្ស័យបើកជ្រុលទៅបុកគូទរថយន្តគេពីក្រោយ បណ្តាលឲ្យខ្ទេចផ្នែកខាងមុខសរងការខូចខាតយ៉ាងដំណំ ។ បន្ទាប់ពីកើតហេតុរួច អ្នកបើកបរមិនចេញពីក្នុងរថយន្តនោះឡើយ ហើយក្នុងករណីនេះ ក៏មិនឃើញមានមនុស្សរងគ្រោះថ្នាក់អ្វីនោះ ដែរ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ មិនទាន់ដឹងពីមូលហេតុឲ្យពិតប្រាកដនូវឡើយ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ មិនទាន់មានប្រភពណាមួយបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ ។ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំសង្ស័យតែរថយន្ត នេះបើកបុកគូទរថយន្តគេ ។ ក្រោយពេលកើតហេតុ ម្ចាស់បានស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់