ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោងប្រហែល៤ទៀបភ្លឺ មានករណីអគ្គីភ័យឆាបឆេះផ្ទះមួយខ្នង ដែលទីតាំងស្ថិតនៅខាងជើងអគារបួនជាន់ ចំណុចបង្គោលគីឡូមែត្រលេខ៥៧៤ ក្នុងភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ប៊ុនសឿង មុខរបរ មន្ត្រីបរិស្ថានខេត្តព្រះវិហារ ។
+ ខូចខាតផ្ទះចំនួន០១ខ្នងអស់ទាំងស្រុង ៨×៤៥ មែត្រ ដំបូលប្រក់សង្ក័សី ជញ្ជាំងបាំងក្តារួមនឹងសម្ភារះមួយចំនួនទៀតមាន÷
- រថយន្តសាំយ៉ុងចំនួន ០១ គ្រឿង
- រថយន្ត Land Cruiser ចំនួន ០១ គ្រឿង
- កំព្យូទ័រចំនួន ០២ គ្រឿង
- ម៉ាស៊ីនព្រីនចំនួន ០១ គ្រឿង និងឯកសារពាក់ពន្ធ័ដែនជម្រកមួយចំនួន
- គ្រាប់កាំភ្លើងចំនួន ២០០ គ្រាប់
- ម៉ាស៊ីនត្រង់សុីន័រចំនួន ១៥ គ្រឿង
- សាឡុងចំនួន ០១ ឈុត
- គ្រែដេកចំនួន ០៨
- តុងឿចំនួន ០៣
- ម៉ូតូចំនួន ០២ គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតមានករណីអគ្គិភ័យនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
ក្នុងប្រតិបត្តិការជួយអន្កតរាគមន៍ពន្លត់ កម្លាំងសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលបានព័ត៌មានយឺតពេលនិងផ្លូវឆ្ងាយ៕
មតិយោបល់