ម៉ែរួយ ព្រហ្មទេសនា ពីរោះខ្លាំង ក្រោយតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចសង្ឃ

(ភ្នំពេញ)៖ ពុកម៉ែបងប្អូនពិតជាបានដឹង ហើយថា លោកជំទាវឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ត្រូវបានមហាជនខ្មែរជាច្រើន ស្គាល់លោកជំទាវ តាមរយៈការលក់ផលិតផល លើបណ្តាញសង្គម មិនតែប៉ុណ្ណោះ លោកជំទាវ ត្រូវបងប្អូនជានារីភេទ ចាត់ទុកជា និមិត្តរូបនិងរៀនតាមផងដែរ។

ទន្ទឹមនឹងនោះ កាលពីប៉ុន្មានខែមុននេះ លោកជំទាវឧកញ៉ា ត្រូវបានគណៈសង្ឃពុទ្ធសាសនារដ្ខ តែងតាំងជា ទីប្រឹក្សាផ្ទាល់របស់ សម្តេចសង្ឃ បួរ គ្រី ផ្ទុយទៅវិញ មតិបងប្អូនមួយចំនួនតូច ស្រាប់តែ ចេញប្រតិកម្មមិនពេញចិត្ត ព្រោះយល់ឃើញថា ឧកញ៉ា ម៉ែរួយ មិនមែនជា អ្នកកាន់សាសនាខ្ជាប់ខ្ជួននោះឡើយ ដោយភាគច្រើន ឃើញតែLiveលក់លើបណ្តាញសង្គម តែប៉ុណ្ណោះ។

យ៉ាងណាមិញ បើងាកមកពេលថ្មីៗនេះ មហាជនភ្លឺភ្នែកចំហមាត់ ឃើញLiveលក់ញឹកញយមែន តែក្រោយខ្នងនៃ ការធ្វើជំនួញ ឧកញ៉ាម៉ែរួច ក៏ជា ពុទ្ធបរិស័ទដែលប្រពៃមួយរូបផងដែរ ជាក់ស្តែង មិនត្រឹមតែចេះសូត្រធម៌នោះឡើយ សូម្បីតែ ព្រហ្មទេសនា ក៏ចេះទំនុកសូត្រឡើងពិរោះរណ្តំ ស្តាប់ហើយឡើងជក់ចិត្តតែម្តង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *