បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស០៣នាក់បានរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយម៉ូតូ កើតឡើងនៅវេលាម៉ោង១៧និង៤០នាទី ថ្ងៃទី១៤ខែ មករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខវត្តបរមនិវេសន៍ ស្ថិតក្នុងភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
នគរបាលចរាចរណ៍ស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះទាំង០៣នាក់ ១-ឈ្មោះ អឿន អាន ភេទប្រុស អាយុ ៦៨ ឆ្នាំ នៅភូមិសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ជាអ្នកបើកបរម៉ូតូ ត្រូវក្បាល របួសមធ្យម មិនពាក់មួកសុវត្ថិភាព ។ ២- ឈ្មោះ កាន ស៊ុន ភេទប្រុស អាយុ៦០ ឆ្នាំ នៅភូមិសែសិន សង្កាតព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ របួស មធ្យម ប៉ះមុតផ្ទៃមុខ មិនពាក់មួកសុវត្ថិភាព អ្នករួមដំណើរ ។ ៣-ឈ្មោះ លាង ចាន់ណាត ភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិបួន សង្កាតព្រះពន្លា ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ របួស មធ្យម ត្រូវក្បាល មិនពាក់មួកសុវត្ថិភាព អ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ គ្មានស្លាកលេខ ។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុអ្នកបើកម៉ូតូបានធ្វើដំណើរទិសដៅពីលិចទៅកើត លុះដល់ត្រង់ចំណុចខាងលើប្តូរកន្លងបត់ឆ្វេងដល់ត្រង់ចំណុចផ្លូវល្បឿនលឿនរថយន្ត ស្របពេលនោះដែរក៏មានរថយន្ត មួយគ្រឿង ម៉ាក នីសាន់ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ (ចង្កូតស្តាំ) បាត់ដំបង 0042 ដែលធ្វើដំណើរស្របទិសគ្នា ក្នុងគន្លងល្បឿនលឿនហ្វ្រាំងមិនទាន់ក៏បុក បណ្តាលឲ្យរងរបួសអ្នកបើកម៉ូតូ និងអ្នករួមដំណើរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។ ចំណែកអ្នកបើករថយន្តក្រោយកើតហេតុបានរត់គេចខ្លួនបាត់ ។
រថយន្តខូចខាតស្រាលនិងម៉ូតូខូចខាតធ្ងន់ ត្រូវបាននគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ។
នគរបាលជំនាញបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ មកពីអ្នកបើកបរម៉ូតូប្តូរគន្លង បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ។ ចំណែករថយន្តមានល្បឿនលឿន ៕
មតិយោបល់