ភ្នំពេញៈ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ៣និង០៥នាទីរសៀល មានករណីឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់០១ករណី ស្ថិតចំណុចផ្ទះវីឡាកំពុងសាងសង់ ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ឃីម ឃី ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានស្រុកកំណើតភូមិស្រយ៉ូវ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានប្រពន្ធ និងកូន ៤នាក់ ជីវៈភាពមានការខ្វះខាត ចេញពីស្រុកមកការសំណង់ទើបតែបានជាងកន្លះខែ ក៏អកុសលត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់ បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។
តាមការបញ្ជាក់របស់សមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ ឃីម ឃី (សព) ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន
សពបានធ្វើកំណត់ហេតុរួច ប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
មតិយោបល់