ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា វិបត្តិបច្ចុប្បន្ននៃវីរុស COVID-19 ហាក់ដូចជាកំពុងបង្ហាញពីការព្យាករណ៍ដែលធ្វើឡើងដោយមន្ត្រី និងអ្នកជំនាញសុខភាពថា ករណីនៅក្នុងទីក្រុងញូវ យ៉កកំពុងចាប់ផ្តើមធ្លាក់ចុះខ្លាំង ខណៈបានកើនឡើងអំឡុងបុណ្យណូអែល។
យោងតាមគេហទំព័រ amNY.com ដែលជាគេហទំព័រព័ត៌មានឈានមុខគេនៅទីក្រុងញូវយ៉ក បានឲ្យដឹងថាទិន្នន័យរបស់ក្រសួងសុខាភិបាលទីក្រុងញូវយ៉កបានបង្ហាញពី ការឆ្លងខ្ពស់នៃវីរុស COVID-19 នៅទូទាំងទីក្រុង ដោយមានករណីថ្មីៗរាប់ពាន់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។
ទោះយ៉ាងណា ការឆ្លងដែលទាក់ទងនឹងវីរុស COVID-19 និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានចាប់ផ្តើមធ្លាក់ចុះ។
មតិយោបល់