ព័ត៌មានជាតិ

Update៖ ប្រពន្ធកំពុងពពោះកូន ៥ខែ រីឯប្ដីត្រូវរថយន្តបើកវ៉ាជែងបុកស្លាប់តាមផ្លូវ ខណៈជិះម៉ូតូទៅបុណ្យអ៊ំ

កណ្ដាល: នៅថ្ងៃច័ន្ទ១៥កើតខែបុស្ស ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី១៧ខែមករា ឆ្នាំ២០២២
វេលាម៉ោង ៩និង០០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ភ្នំពេញ អ្នកលឿង សិត្ថនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានរថយន្ត ០១គ្រឿងធន់ធំសណ្តោងទូកុងតឺន័រ ម៉ាកFUSO
ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-0512 បើកបរដោយឈ្មោះ ប៉ុល រ៉ាន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរក្នុងទិសដៅអ្នកលឿង ភ្នំពេញ មកដល់ចំណុចកើតហេតុរថយន្តវ៉ាជែងបានបុកម៉ូតូ០១គ្រឿងម៉ាក HONDA.DREAM.C125 ពណ៌ខ្មៅ ស៊េរី2015 ពាក់ស្លាកលេខ ភ្នំពេញ1FF-7001 បើកបរដោយបុរសម្នាក់ឈ្មោះ ស្រៀង វិសាល ភេទប្រុស អាយុ ២៩ឆ្នាំ មានប្រពន្ធកំពុងពពោះកូន ៥ខែ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលចេញពីផ្ទះធ្វើដំណើរទៅបុណ្យអ៊ំ បើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តយកមកសួរនាំនៅប៉ុស្តិ៍ រថយន្ត និងម៉ូតូ កម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង យកមករក្សាទុកជាភុស្ភតាង ដើម្បីបន្តនីតិវិធី រីឯសព ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។

សន្និដ្ឋានបឋម៖ បង្កឡើងដោយអ្នកបើកបររថយន្ត បើកបរ ធ្វេរប្រហែសមិនពិនិត្យគ្រប់ជ្រុងជ្រោយមុនហ្នឹងធ្វើការវ៉ាជែង៕

មតិយោបល់