ផ្ទះ ព័ត៌មានជាតិ ប្តីប្រពន្ធ ២...

ប្តីប្រពន្ធ ២នាក់ ប្រទះឃើញគ្រាប់បែក យកបោក បណ្ដាលឲ្យផ្ទុះរងរបួសធ្ងន់

0

បន្ទាយមានជ័យ: នៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រើសយកទៅបោកគល់ឈើ បណ្ដាលឲ្យផ្ទុះរងរបួសមនុស្ស ២នាក់ ត្រង់ចំណុចគោកអាឡោកឈាងខាងលិច ភូមិល្បើកអំពឹល ស្ថិតក្នុងភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ នឹម ថួត ភេទ ប្រុស អាយុ ១៧ ឆ្នាំ (ប្តី) រីឯប្រពន្ធ ឈ្មោះ ភា ផាន ភេទ ស្រី អាយុ ២០ ឆ្នាំ ទាំង២នាក់ មានទីលំនៅ ភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅពេលកើតហេតុ មានប្តីប្រពន្ធពីរនាក់ បាននាំគ្នាចេញពីផ្ទះ ដើរចូលក្នុងព្រៃរបោះ ទៅរកបេះបន្លែ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក៏រើសយកទៅបោកផ្ទុបនឹងគល់ឈើ បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ទាំង២នាក់តែម្ដង ត្រូវបានសាច់ញាតិ និងអ្នកភូមិ ដឹកយកទៅសង្រ្គោះទៅមន្ទីរពេទ្យ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.