កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ មានករណីគំរាមកំហែងថានឹងសម្លាប់ចំណុចភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុន ខន ភេទប្រុស អាយុ៦២ ឆ្នាំ ជនជាតិ ខ្មែរ ចាស់ជរា មានជំងឺរលកព្រះ មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាជីតាបង្កើត ។ ចំណែកជនសង្ស័យឈ្មោះ សំអៀង ខាវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាចៅបង្កើត ។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យ បានប្រើប្រាស់សារធាតុញៀន រហូតមានសភាពញៀនថ្នាំ និងបោកចាន ឆ្នាំងនិងរបស់របរប្រើប្រាស់ក្នុងផ្ទះជាច្រើនលើក និងគំរាមសម្លាប់បងប្អូនជីដូនជីតា ព្រោះខឹងសុំលុយយកទៅស៊ីចាយមិនបាន ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានក្រោកពីដេកចុះមករកហូបបាយ ជនរងគ្រោះនិយាយឲ្យថា អ្ហែងអាយុច្រើនហើយ ងើបពីដេកមកស៊ី មិនគិតទៅរកធ្វើការងារអ្វីទេ ជនសង្ស័យឮដូចនេះតបថា កុំចេះរឿងអញអាឆ្កួត ងាប់ឲ្យឆាប់ៗទៅ រួចជីដូនឈ្មោះ ប៉ាន់ ហយ បានចូលឃាត់ ភ្លាមនោះ ជនសង្ស័យ បាននិយាយគំរាមថា ខ្លាំងងាប់ទាំង២នាក់ឥឡូវហើយ ។ ក្រោយមកឈ្មោះ ប៉ាន់ ហយ ក៏ទូរស័ព្ទប្រាប់រឿងរ៉ាវនេះដល់កូនស្រីខ្លួនឈ្មោះ កន ខន ដែលត្រូវជាម្ដាយរបស់ជនសង្ស័យ ឲ្យមកដាក់ពាក្យបណ្ដឹងសុំឲ្យសមត្ថកិច្ច អនុវត្តទៅតាមផ្លូវច្បាប់ ។
ក្រោយពីទទួលបានពាក្យបណ្ដឹង ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលវិហារសួគ៌ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធី ៕
មតិយោបល់