បាត់ដំបងៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំឃាត់ខ្លួន អ្នកប្រព្រឹត្តល្បែងស៊ីសង (ជល់មាន់) នៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយ ធ្វើការឃាត់ខ្លនមនុស្សចំនួន០៤នាក់ និងសម្ភារៈមានម៉ូតូចំនួន០៥គ្រឿង ស៊ុមដាក់មាន់ចំនួន ០៥ ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១ និងមាន់ជល់ចំនួន០៤ក្បាល ។
នៅក្រោយពេលធ្វើកំណត់ហេតុសាកសួរ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ឱ្យបញ្ឈប់សកម្មភាព នេះបន្តទៀត និងបានឱ្យវិលត្រឡប់ទៅសហគមន៍វិញ ៕
មតិយោបល់