ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកកៅ សារាវុធ បាននាំកម្លាំងឆ្មក់បង្ក្រាបឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ជួញដូរនិងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់១៦នាក់ ដកហូតវត្ថុតាង១៥កញ្ចប់តូច ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតតាមផ្លូវបេតុងនៅតំបន់ មិនរៀបរយក្នុងភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានចំនួន១៦នាក់ ក្នុងនោះស្រី៨នាក់ប្រុស៨នាក់ ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន៖ មានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន១៥កញ្ចប់តូចថង់ សម្រាប់ច្រកគ្រឿងញៀន មួយចំនួនដែកកេះ១២ ដើមបំពង់សម្រាប់សេបគ្រឿនញៀនចំនួន៤ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរនិងបញ្ជូនទៅតាមនីតិវិធីនៅពេលក្រោយ ៕






មតិយោបល់