ព័ត៌មានជាតិ

ជនសង្ស័យ៥នាក់ និងវត្ថុតាងម្សៅក្រាមពណ៍ស៤៨កញ្ចប់ត្រូងកម្លាំងអាវុធហត្ថឃាត់បាន

ព្រៃវែង: យោងតាមផេករបស់GRK News បានឲ្យដឹងថា ដោយមានបទបញ្ជាពី លោក ឧត្តមសេនីយ៍ ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នឹងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅវេលាម៉ោង៣និង២០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ និងចាប់យកវត្ថុតាងម្សៅក្រាមពណ៍ស ចំនួន ៤៨កញ្ចប់(ធំ០២ តូច៤៥) ទម្ងន់ ៣៨,៥៣ក្រាមទាំងសំបកថង់, ទូរស័ព្ទដៃចំនួន ០៤គ្រឿង, ដែកកេះចំនួន០២, ឧបករណ៍ជក់ថ្នាំចំនួន០២ សម្រាប់ និងឧបករណ៍វេចខ្ចប់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់