ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទ័ដៃ

ភ្នំពេញ: នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចផ្លូវលំភូមិ មានជ័យ១ សង្កាត់សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជាធានីភ្នំពេញ ដែលបានប្រព្រឹត្តវេលាម៉ោង២២:០០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ជនសង្ស័យឈ្មោះ នាង សុខវិចិត្រ ហៅដែន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ចំនួន០៧កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕

 

មតិយោបល់