ព័ត៌មានជាតិ

ឆ្លងប្រព័ន្ធភ្លើងឆេះរថយន្តសាំយ៉ុងមួយគ្រឿង បណ្តាលឲ្យឆេះរងការខូចខាតអស់ទាំងស្រុង

បាត់ដំបង: នៅថ្ងៃអង្គារ ០១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង ២១និង៥៥ នាទីយប់ ស្ថិតនៅចំណុចក្រុមទី០៤ ភូមិថ្មី ឃុំអូរដា ស្រុកកម្រៀង ខេត្តបាត់ដំបង មានករណីឆេះរថយន្តកើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះរថយន្តចំនួន០១គ្រឿងឆេះអស់ទាំងស្រុង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២C.០២២៧ របស់ម្ចាស់ឈ្មោះ ទឹម សំ ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។

មូលហេតុ៖ បណ្តាលមកពីឆ្លងប្រព័ន្ធខ្សែភ្លើង ។

ភ្លាមៗនោះកងកម្លាំងអន្តរាគមន៍ពន្លត់ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ផងដែរ ៕

មតិយោបល់