ព័ត៌មានជាតិ

Update៖ មិនថាមានវិបត្តិអ្វី! ទើបសម្រេចចិត្តចង.កសម្លាប់ខ្លួន ចោលកូន ៤នាក់ ឲ្យកំព្រាម្ដាយ

ភ្នំពេញៈ ស្ត្រីវ័យប្រហែល ៥០ឆ្នាំម្នាក់ សម្រេចចិត្តធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនចោលក្រុមគ្រួសារ បង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង០០ នាទីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះមានឈ្មោះ ចាន់ណា អាយុប្រហែល ៥០ឆ្នាំ សព្វថ្ងៃស្នាក់នៅផ្ទះទីតាំងកន្លែងកើតហេតុខាងលើ មានកូន ៤នាក់។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះនៅផ្ទះតែម្នាក់ហើយមិនដឹងថា មានវិបត្តិអ្វីទើបសម្រេចចិត្តចង.ក សម្លាប់ខ្លួន ភ្លាមៗនោះក៏មានបងប្អូនសាច់ញាតិមកដល់ស្រាប់តែឃើញស្ត្រីរងគ្រោះបានចង.កនៅខាងក្នុងផ្ទះទើបនាំគ្នាជួយស្រាយយកទៅព្យាបាលនៅឯមន្ទីរពេទ្យដែរ តែអកុសលស្ត្រីខាងលើបានស្លាប់បាត់បង់ជីវិតបាត់ហើយ។

ក្រោយកើតហេតុក្រុមគ្រួសារបានទាក់ទងទៅខាងអាជ្ញាធរមានសមត្ថកិច្ច និងជំនាញកោសល្យវិច័យ ចុះពិនិត្យរួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់