កំពង់ចាមៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានការអនុញ្ញាតពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដងក្ដារ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់ ។
ជនសង្ស័យមានឈ្មោះ ១-សំ ផានិត ភេទប្រុស ឣាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ដៅ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៤កញ្ចប់) ។ ២-ឈ្មោះ ម៉ាត់ ក្រីយ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ៣-ឈ្មោះ វាន់ សូត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កសិករ មានទីលំនៅភូមិស្ពឺ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់, ទូរស័ព្ទដៃចំនួន០២គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
លុះរហូតដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចបានបន្ដកិច្ចប្រតិបត្តិការខាងលើ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ទៀត៖ ១.ឈ្មោះ ផាន់នី វណ្ណៈ ភេទប្រុស ឣាយុ ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិទួលស្រូវ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០២កញ្ចប់) ។ ២.ឈ្មោះ សែម ណែល ភេទប្រុស ឣាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ៣.ឈ្មោះ រី អ៊ីសា ភេទប្រុស ឣាយុ ២៧ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរ កសិករ មានទីលំនៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។
ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៣កញ្ចប់ និងទូរស័ព្ទដៃចំនួន០៣គ្រឿង ។
ករណីនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់