ព័ត៌មានជាតិ

ក្រុម​ជំនាញ​​ជិះ​ម៉ូតូ​ឆក់ ទ្រព្យសម្បត្តិពលរដ្ឋ​នៅ​ជាយដែន ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួនជា​បន្តបន្ទាប់ចំនួន០៤នាក់

​បន្ទាយ​មាន​ជ័យៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្រុម​ជន​ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់​ ទូរស័ព្ទ​ ខ្សែ​ក​ ការ​បូ​ប​លុយ​ និង​ទ្រព្យសម្បត្តិ​ របស់​ប្រជាពលរដ្ឋ​នៅ​ជាយ​ដែនកម្ពុជា​-​ថៃ​ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ និង​បញ្ជូន​ទៅ​តុលាការ​ហើយ​ នៅ​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​នេះ​ ។

លោក​វរសេនីយ៍ឯក​ សៅ​ សា​រឿ​ន​ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ឲ្យ​ដឹង​ថា​ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ រួម​មាន​ ១/​ឈ្មោះ​ នី​ ផានិត​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​(​ឆក់​និង​កាប់​)​ ។​ ២/​ឈ្មោះ​ ធន់​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​(​អ្នក​បើក​ម៉ូតូ​ដឹក​គេ​ឆក់​)​ ។​ ៣/ឈ្មោះ ​ប៉ែន​ សុខលាភ​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជន​ដៃដល់ ​(​អ្នក​ឆក់​)​ និង​៤/​ឈ្មោះ​លឹ​ម​ ទី​យ៉ា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជា​ប្រពន្ធ​របស់​ឈ្មោះ​ នី​ ផានិត​ បាន​សារភាព​ថា​ ខ្លួន​បាន​គ្នា​ប្តី​ប្រពន្ធ​ជាង​មូ​យ​ឆ្នាំ​ហើយ​ ទើបតែ​ដឹង​ថា​ប្តី​ជា​ចោរឆក់​ ។​

​ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ នូ​ ជីវ័ន្ត​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់​ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ពលរដ្ឋ​រង​គ្រោះ​០២​នាក់​ បាន​ប្តឹង​ថា​ ពួក​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរឆក់​ទូរស័ព្ទ​ និង​ប្រើ​ហិង្សា​លើ​ខ្លួន​នៅ​ចំណុច​ផ្លូវបំបែក​កែង​លក់​ជ្រូក​ខ្វៃ​ផ្សារ​អគ្គ​:​ថ្មី​ កាលពី​យប់​ថ្ងៃ​ទី​០៣​ ខែកុម្ភ​:​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២០និង៤០​នាទី​យប់​ ។​

​បច្ចុប្បន្ន​ កម្លាំង​ការិយាល័យ​ជំនាញ​ បាន​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ទៅ​តុលាការ ​ចាត់ការ​បន្ត​តាម​ច្បាប់​ ៕

មតិយោបល់